ការហៅទៅលេខសូន្យបី (000) (Calling triple zero - Khmer)

ធនធានខ្មែរសម្រាប់ការហៅលេខសូន្យបី (០០០) (Khmer resources for making a triple zero call).

Khmer

Triple Zero Victoria គ្រប់គ្រងការហៅទូរស័ព្ទ លេខសូន្យបីដង (000) នៅក្នុងរដ្ឋវិចថូរៀ ហើយផ្តល់សេវាកម្មទទួល និងបញ្ជូនការហៅទូរស័ព្ទទៅកាន់សេវាកម្មសង្គ្រោះបន្ទាន់24ម៉ោង សម្រាប់ប៉ូលិស ក្រុមពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះ។

Triple Zero Victoria ក៏ផ្តល់សេវាកម្មទទួល និងបញ្ជូនការហៅទូរស័ព្ទសម្រាប់ការសង្គ្រោះបន្ទាន់ដែលគ្មានការ គម្រាមកំហែងដល់ជីវិតដែរ ដែលទាក់ទងនឹងព្យុះភ្លៀង ឬទឹកជំនន់តាមរយៈទូរស័ព្ទលេខ 132 500

សូមហៅទូរស័ព្ទលេខសូន្យបីដងក្នុងគ្រាអាសន្នជានិច្ច។ គ្រោះអាសន្នជាស្ថានភាពធ្ងន់ធ្ងរ ចៃដន្យ ហើយជារឿយៗជាស្ថានភាពគ្រោះថ្នាក់មួយដែលតម្រូវឲ្យមានចំណាត់ការជាបន្ទាន់។ គ្រោះអាសន្ននេះរាប់បញ្ជូលទាំងគ្រោះថ្នាក់ដល់ជីវិត សុខភាព និង/ឬផ្ទះសម្បែង។

នៅពេលហៅទូរស័ព្ទ លេខសូន្យបីដងក្នុងគ្រាអាសន្ន អ្នកក៏អាចស្នើសុំអ្នកបកប្រែបានដែរ។ សូមមើលខាងក្រោមដើម្បីស្វែងរកព័ត៌មានបន្ថែមស្តីពីពេលណាត្រូវហៅទូរស័ព្ទ លេខសូន្យបីដង និងអ្វីដែលត្រូវរំពឹងទុកនៅពេលហៅទូរស័ព្ទ លេខសូន្យបីដងក្នុងគ្រាអាសន្ន។

ប្រសិនបើអ្នកមិនយល់ព័ត៌មាននេះទេ សូមស្នើសុំឲ្យសមាជិកក្រុមគ្រួសារ មិត្តភក្ដិ ឬក៏អ្នកជិតខាងជួយ។

Triple Zero process (Khmer)
PDF 863.14 KB
(opens in a new window)
Things to remember (Khmer)
PDF 209.13 KB
(opens in a new window)

Updated